ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីមួយរយៈមុនកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានគោរពងារជាឧកញ៉ា ពីព្រះមហាក្សត្រ ដែលធ្វើឱ្យលោកក្លាយជាសិល្បករដំបូងគេបង្អស់នៅកម្ពុជាយើងដែលមានគោរពងារជាឧកញ៉ា។
ទន្ទឹមនឹងការទទួលបានគោរពងារឧកញ៉ាពីព្រះមហាក្សត្រនេះ កាន់តែសបញ្ជាក់ឱ្យឃើញពីភាពជោគជ័យរបស់ ខេមរៈ សិរីមន្ត ទ្វេដង ដោយលោកមិនត្រឹមតែជាកំពូលតារាល្បីលំដាប់ប្រទេសទេ ថែមទាំងមានកិត្តិយសមុខមាត់ជាឧកញ៉ាលើមុខជំនួញអចលនទ្រព្យរបស់ខ្លួនថែមទៀត។
យ៉ាងណា រឿងដែលមហាជនប្លែកចិត្តបំផុត គឺនៅសុខៗកំពូលតារាចម្រៀងប្រុសដ៏ល្បីល្បាញខាងលើ បានបង្ហោះរូបបង្ហាញឈរមុខរថយន្ត Rolls-Royce ដ៏ទំនើបរបស់ខ្លួន ហើយបង្ហើបថា ៖ «យប់មិញទៅច្រៀងក្នុងពិធីមង្គលការគេពញាក់អារម្មណ៍ទាំងដែលម្ចាស់ការគេអត់បានអញ្ជើញផង តែសប្បាយខ្លាំងណាស់»។
ការលើកឡើងរបស់ឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ព្រឺតសឹងតែស្រឡាំងកាំង ព្រោះលោកបានទៅច្រៀងក្នុងកម្មវិធីមង្គលការ ទាំងដែលម្ចាស់ដើមការគេមិនបានអញ្ជើញ៕







0 comments:
Post a Comment