Tuesday, March 22, 2022

នាយព្រែក បង្ហើបពីអាការលោក ព្រហ្មម៉ាញ ក្រោយបានទៅសួរសុខទុក្ខជួសម្តាយ (មានវីដេអូ)

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលបានដំណឹងរបស់សិល្បករអាយ៉ៃជើងចាស់ដ៏ល្បីល្បាញ លោក ព្រហ្មម៉ាញ បានដួលសន្លប់ និង ត្រូវបញ្ចូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ រហូតមកដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ គឺរយៈពេលប្រមាណជា ៤ ថ្ងៃមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះបើតាមតារាកំប្លែង កាឆយ ដែលជាអ្នកចេញចូលជិតដិតនឹងនៅមន្ទីរពេទ្យ បានបង្ហើបប្រាប់ពីស្ថានភាពសុខភាពរបស់លោកតា ព្រហ្មម៉ាញ បានធូរស្រាលបន្តិចហើយក្តី តែអ្នកនៅក្នុងចង្កោមសិល្បៈ និង មហាជនក៏នៅតែបន្តព្រួយបារម្ភ និង ជូនពរឱ្យលោកជាសះស្បើយឆាប់ៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែករយៈពេលប៉ុន្មានថ្ងៃមកនេះ គេឃើញមានវត្តមានតែភរិយា និង អ្នកនាង កាឆយ ប៉ុណ្ណោះ ដែលបានទៅមើលថែដិតដល់លោក ព្រហ្មម៉ាញ នៅឯមន្ទីរពេទ្យ រហូតធ្វើឱ្យមហាជនសួរនាំរក យាយយ៉យ ដែលជាដន្លងរបស់លោក ព្រហ្មម៉ាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ នេះ បើទោះជាមិនបានឃើញវត្តមាន យាយយ៉យ ជាដន្លងទៅសួរសុខទុក្ខ តែកូនប្រុសរបស់ យាយយ៉យ គឺនាយព្រែក ក៏បានទៅដល់មន្ទីរពេទ្យសួរសុខទុក្ខលោក ព្រហ្មម៉ាញ ដោយផ្ទាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យមហាជនហាក់ធូរស្រាលចិត្តនោះ នាយព្រែក ក៏បានបញ្ជាក់ឱ្យដឹងថា លោក ព្រហ្មម៉ាញ បានប្រសើរជាមុនហើយ ដោយអាចងើបអង្គុយហូបអាហារបានដោយខ្លួនឯង តែមិនទាន់អាចក្រោកឈរដើរនៅឡើយទេ ព្រោះនៅវិលមុខនៅឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Video Player
00:00
00:18
Video Player
00:00
00:18


0 comments:

Post a Comment