ជារឿងគួរឱ្យត្រេកអរ សម្រាប់តារាចម្រៀង អ៊ីណូ ដែលលោកបានក្លាយជាលោកប៉ារបស់គេហើយ ក្រោយពីភរិយាបណ្តូលចិត្ត ប្រកាសមានផ្ទៃពោះកូនដំបូង ដែលជាកូនប្រុស បន្ទាប់ពីពួកគេទាំងពីរចាប់ដៃគ្នាសាងគ្រួសារតូចយ៉ាងមានសុភមង្គល រៀបការកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១។
រហូតមកដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២ ស្រាប់តែបានឃើញការបង្ហោះរូបភាព ក៏ដូចជាសាររបស់តារាប្រុសរូបនេះ បានបង្ហាញឱ្យដឹងថា ពេលនេះ ភរិយារបស់លោកបានសម្រាលកូនប្រុសដំបូងរបស់ពួកគេហើយ មានមុខមាត់គួរឱ្យក្នាញ់ រីឯឈ្មោះរបស់ប្រុសតូចវិញ កាន់តែពីរោះគួរឱ្យស្រឡាញ់ គឺ «ភាពវីណូតា ថាដា»។
ក្នុងនោះដែរ ក៏មានអ្នកគាំទ្រក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោក បានចូលរួមអបអរសាទរ និង ត្រេកអរ ដល់លោក និង គ្រួសារយ៉ាងច្រើន ដែលបានទទួលស្វាគមន៍សមាជិកថ្មីម្នាក់ទៀតក្នុងគ្រួសារ ថែមទាំងមានសុខភាពល្អ និង សុវត្ថិភាពទាំងម្ដាយ និង កូន៕





0 comments:
Post a Comment