កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ ម្សិលមិញនេះ ក្រុមគ្រួសារ និង មិត្តជិតស្និទ្ធរបស់តារាស្រី Tangmo បានរៀបចំពិធីបុណ្យសព ជូនដំណើរលាជាចុងក្រោយ ដោយមានការជួយរៀបចំពីសំណាក់តារារៀមច្បង Aum Patcharapa និង A Supachai។ ក្នុងពិធីនេះ គេសង្កេតឃើញមានតារាប្រុសស្រី និង ក្រុមហ្វេនក្លឹបជាច្រើននាក់ បានមកចូលរួម ដើម្បីបង្ហាញការស្រណោះ និង ក្តីស្រឡាញ់ដល់តារាស្រី Tangmo ផងដែរ។
មកដល់ថ្ងៃទី ២ ត្រូវជាថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២ នៅឯព្រះវិហារ ដែលជាកន្លែងប្រារព្ធធ្វើឡើងសម្រាប់ តារាសម្ដែងស្រី Tangmo Nida ក៏បានឃើញមានវត្តមានរបស់តារាសម្ដែងស្រីជើងចាស់ជួរមុខ Nune Woranut ដោយបានមកចូលរួមក្នុងពិធីកាន់ទុក្ខ ផងដែរ។
ជាមួយគ្នានោះ ក្នុងបទសម្ភាសជាមួយនឹងអ្នកកាសែត Nune បានបង្ហើបប្រាប់ឱ្យដឹងថា នៅថ្ងៃដំបូងដែលនាងបានឮដំណឹងនេះ នាងស្ទើរតែដួលសន្លប់ ព្រោះនេះពិតជារឿងគួរឱ្យអាណិតណាស់។
តារាស្រីរូបនេះ បន្តទាំងអួលណែនថា៖ «ពេលសម្ដែងជាមួយគ្នា (Tangmo) គឺយើងមានការហត់នឿយមែន ប៉ុន្តែគ្រប់គ្នាធ្វើការបានយ៉ាងរលូន។ បើទោះបីជា នាង និង Tangmo មិននៅក្នុងក្រុមតែមួយក៏ដោយ។ ប៉ុន្តែពេលដែលធ្វើការ គឺមានភាពជិតសិ្នទ្ធគ្នាណាស់។ ហើយ Tangmo ធ្លាប់បាននិយាយប្រាប់ថា នាងចង់ទៅលេងស្គីទឹកកកជាមួយ Nune។ ប៉ុន្តែមិនទាន់បានមានឱកាសជួបគ្នាផង រឿងសោកស្តាយក៏បានមកដល់។ ទោះជាយ៉ាងណា មិនថា Tangmo នៅទីណាទេ Nune សូមជូនពរឱ្យ Tangmo ជួបតែ សេចក្តីសុខ ហើយសង្ឃឹមថា Tangmo នឹងនៅក្នុងបេះដូងអ្នករាល់គ្នាជានិច្ច»៕







0 comments:
Post a Comment