ប្រទេសថៃ ៖ កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅភូមិមួយនាខេត្តអុដនថានី ប្រទេសថៃ ដោយក្នុងនោះថែមទាំងមានជនគ្រោះជាដូនចាស់អាយុ ៧៩ ឆ្នាំទៀតផង។
តាមព័ត៌មានបានឱ្យដឹងថា ផ្ទះមួយខ្នងនេះ ត្រូវបានភ្លើងលេបត្របាក់ស្ទើរទាំងអស់ សល់តែស័ង្កសីដែលនៅដីប៉ុណ្ណោះ ហើយជាពិសេសនោះ គឺគេបានប្រទះជនរងគ្រោះម្នាក់ ក៏ត្រូវភ្លើងឆេះក្រៀមអស់ឃើញដល់ឆ្អឹងផងដែរ ដែលជនរងគ្រោះនេះត្រូវបានគេដឹងថាជាយាយចាស់អាយុ ៧៩ ឆ្នាំទៅហើយ។ ដោយឡែក មូលហេតុនៃការឆេះវិញ ត្រូវបានគេសង្ស័យថា ប្រហែលមកពីចង្ក្រានដែលបង្កាត់ទុកចោលនៅក្នុងផ្ទះនោះតែម្តង។
យ៉ាងណាមិញ កូនស្រីរបស់ជនរងគ្រោះ បានទម្លាយរឿងមិនគួរឱ្យជឿមួយថា ៣ ថ្ងៃមុននឹងម្តាយខ្លួនបាត់បង់ជីវិតនេះ គាត់តែងតែយល់សប្តិថា មានញាតិមិត្តដែលស្លាប់ទៅហើយ មកបបួលទៅនៅជាមួយរហូត តែគាត់ចេះតែប្រាប់ថាមិនអីទេ កុំបារម្ភអី ហើយមិននឹកស្មានថាចុងក្រោយគាត់មកត្រូវស្លាប់ដោយភ្លើងឆេះបែបនេះឡើយ៕





0 comments:
Post a Comment