រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្តីពីការចុះស្រាវជ្រាវ និង ជួសជុលទឹកធ្លាយ ពេលយប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ចាប់ពីម៉ោង ២២:០០ នាទីយប់ ដល់ម៉ោង ០៥:០០ នាទីព្រឹក នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ។
ជាក់ស្ដែងបណ្ដាសង្កាត់ទាំងនោះមានដូចជា ៖
១. សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ
២. សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
៣. សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ
៤. សង្កាត់និរោធ ខណ្ឌច្បារអំពៅ
៥. សង្កាត់ទឹកល្អក់ ៣ និង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក
៦. សង្កាត់មិត្តភាព និង សង្កាត់វាលវង់ ខណ្ឌ ៧ មករា
អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសំណូមពរអាជ្ញាធរមូលដ្ឋាន និង អតិថិជន នៅតាមបណ្តាសង្កាត់ខាងលើ មេត្តាសហការ និង គាំទ្រដល់ក្រុមជំនាញខាងរដ្ឋាករទឹក ដោយក្តីអនុគ្រោះ៕










0 comments:
Post a Comment