កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ជាថ្ងៃវេលាដ៏ល្អសម្រាប់តារាកំប្លែងស្រី នីឡា ដែលបានដឹកដៃគូដណ្ដឹងចូលរោងការ ក្រោយពីបានភ្ជាប់ពាក្យនឹងគ្នាអស់រយៈពេលច្រើនឆ្នាំ និង ពន្យារពេលរៀបការអស់ ៣ ឆ្នាំមកហើយនោះ ព្រោះការខកខានដោយការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។
ក្នុងកម្មវិធីរៀបមង្គលការនោះដែរ គេក៏បានឃើញវត្តមានរបស់បងប្អូនសាច់ញាតិ អ្នកស្និទស្នាល ក៏ដូចជាសិល្បករ-ការិនីល្បីៗជាច្រើនបានចូលរួមជាសក្ខីភាព និង ធ្វើការអបអរសាទរ ក៏ដូចជាជូនពរឱ្យដល់កូនក្រមុំកូនកំលោះផងដែរ។
ងាកទៅមើលការរៀបចំពិធីសិរីមង្គលរបស់តារាកំប្លែងស្រីល្បីឈ្មោះនេះដែរ គេក៏សង្កេតឃើញមានការរៀបចំកម្មវិធីឡើងយ៉ាងប្រណីត ហើយមើលទៅទាំងកូនក្រមុំ កូនកំលោះ ក៏ស្រស់ស្អាតស័ក្តិសមគ្នាខ្លាំង ពេញដោយស្នាមញញឹមសុភមង្គលផងដែរក្នុងថ្ងៃដ៏ល្អនោះ។
ស្របគ្នានឹងការរៀបចំពិធីដ៏ធំ និង ភាពស័ក្តិសមរបស់គូស្វាមីភរិយាថ្មីតារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា នេះដែរ ស្រាប់តែមហាជនបានចាប់អារម្មណ៍បន្ថែមទៀតទៅលើការលេងខ្លួនរបស់កូនកំលោះ ដែលជាស្វាមីតារាកំប្លែង វ៉ាន់ នីឡា ជាមួយការពាក់ស្បែកជើងម៉ាកល្បីមានតម្លៃកប់ពពក។
ជាការពិត ស្បែកជើងដែលស្វាមីរបស់តារាកំប្លែងស្រី វ៉ាន់ នីឡា បានពាក់ក្នុងថ្ងៃពិធីនោះ គឺជាម៉ាក Versace : barocco print silk slippers មានតម្លៃប្រមាណ ៤ ២៥៩ ១០០ រៀល។ នេះបើតាមការពិនិត្យមើលក្នុងវេបសាយ www.versace.com៕








0 comments:
Post a Comment