Monday, March 21, 2022

ធូរទ្រូងបន្តិច! តារាកំប្លែង កាឆយ ប្រាប់ពីស្ថានភាពថ្មីលោកតា ព្រហ្មម៉ាញ បែបនេះថា….

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងសិល្បករអាយ៉ៃជើងចាស់ដ៏ល្បីល្បាញ លោកតា ព្រហ្មម៉ាញ បានដួលសន្លប់ និង ត្រូវបញ្ចូលទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ បានធ្វើឱ្យអ្នកស្ថិតក្នុងចង្កោមសិល្បៈជាច្រើនមានក្ដីព្រួយបារម្ភចំពោះសុខភាពរបស់លោកជាខ្លាំង ក្នុងនោះសូម្បីតែបណ្ដាមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានជូនពរលោកឱ្យជាសះស្បើយឆាប់ៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបញ្ចូលទៅដល់មន្ទីរពេទ្យភ្លាមៗ ស្ថានភាពលោកតា ព្រហ្មម៉ាន នៅតែជាក្ដីបារម្ភមិនទាន់ធូរស្រាយនៅឡើយ ថែមទាំងមានបញ្ហាឈឺក្បាល ដល់ថ្នាក់រវើរវាយទៀតផង តែយ៉ាងណារហូតមកដល់រសៀលថ្ងៃទី ២១ ខែមីនា នេះ តារាកំប្លែង កាឆយ ដែលជាអ្នកចេញចូលជិតដិតនឹងនៅមន្ទីរពេទ្យ បានបង្ហើបប្រាប់ពីស្ថានភាពសុខភាពរបស់សិល្បករដ៏ល្បីល្បាញខាងលើថា ពេលនេះលោកតា ព្រហ្មម៉ាញ បានធូរស្រាលបន្តិចហើយ ប៉ុន្ដែនៅវិលមុខ និងមិនទាន់អាចញ៉ាំអាហារបាននៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង កាឆយ បានបង្ហាញរូបថតថ្មីរបស់លោកតា ព្រហ្មម៉ាញ ព្រមទាំងរៀបរាប់នូវស្ថានភាពសុខភាពចុងក្រោយរបស់លោកថា ៖ «លោកពូ ព្រហ្មម៉ាញ បានធូរតិចហើយ តែគាត់នៅងើបវិល ហើយញ៉ាំអីមិនទាន់បាន»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



0 comments:

Post a Comment