រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ៍ ទី៨ ខែមីនា ឆ្នាំ២០២២នេះដែលត្រូវជាថ្ងៃសិទ្ធិនារីអន្តរជាតិ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលបានឃើញសារមួយឃ្លារបស់ អ្នកឧកញ៉ាគិតម៉េង ផ្ញើជូនទៅកាន់ឧត្តមភរិយាជាទីស្រលាញ់ រហូតទទួលបានការចាប់អារម្មណ៍ពេញហ្វេសប៊ុក។
ជាក់ស្តែងនៅក្នុងសារនោះ អ្នកឧកញ៉ាគិតម៉េង បានសរសេរយ៉ាងដូច្នេះថា៖
ភរិយាខ្ញុំ ចំណាន មានភាពពុះពារ និងអត់ធ្មត់ខ្ពស់។ គាត់ចាត់ទុកឧបសគ្គដូចជាការបោះជំហានឆ្ពោះទៅរកភាពជោគជ័យ ដោយរៀនពីភាពបរាជ័យ ហើយមិនដែលបោះបង់ការព្យាយាម រហូតទាល់តែគាត់សម្រេចគោលដៅរបស់គាត់។ គាត់អបអរសាទរដល់ខ្លួនឯងចំពោះជ័យជម្នះទាំងនោះ និងកំណត់គោលដៅធំថ្មីទៀត ហើយបន្តផ្តល់ឥទ្ធិពលវិជ្ជមានដល់មនុស្សជុំវិញខ្លួន ជាមួយនឹងគំនិតយោបល់ និងចក្ខុវិស័យរបស់គាត់ ហើយនិងការប្តេជ្ញាចិត្តឥតងាករេរបស់គាត់។ សូមផ្ញើជូនចំពោះស្ត្រីទាំងអស់! សូមឱ្យយើងស្គាល់ពួកគេឱ្យច្បាស់ សូមឱ្យយើងដាក់ខ្លួនជាពួកគេ។ សូមឱ្យយើងចិញ្ចឹមបីបាច់ថែរក្សា និងទទួលការជំរុញចិត្ត និងរៀនសូត្រពីពួកគេ។
គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ាគិត ម៉េង បានដឹកដៃឧត្តមភរិយាលោកជំទាវស្រីតូច ចំណានចូលរោងការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីសាងស្នេហ៍ជាង១០ឆ្នាំ ដោយទទួលបានចំណងដៃជាកូនប្រុសស្រីចំនួន៤នាក់ (ស្រី២) នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនថែមទៀតផង៕





0 comments:
Post a Comment