ការស្លាប់ភ្លាមៗរបស់តារាស្រី Tangmo បានធ្វើឱ្យមហាជនអ្នកគាំទ្រ ពិតជានឹកសោកស្តាយមិនអស់ចិត្តនោះទេ ព្រោះធ្លាប់តែឃើញរូបនាងបម្រើអារម្មណ៍នៅក្នុងរឿងភាគ ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗ មិនគួរណាមកចាកចេញគ្មានថ្ងៃត្រឡប់ យ៉ាងទាន់ហន់បែបនេះឡើយ។
យ៉ាងណាមិញ មិនត្រឹមតែមានអាជីពជាតារាសម្តែង ដែលមានឈ្មោះបោះសំឡេងនៅក្នុងវិស័យសិល្បៈថៃប៉ុណ្ណោះទេ តែតារាស្រីរូបនេះ ក៏បានបញ្ចប់ការសិក្សាលើមុខវិជ្ជាល្អៗថែមទៀតផង។
តាមព័ត៌មានបានឱ្យដឹងថា Tangmo ធ្លាប់បានរៀនចប់ផ្នែកគិលានុបដ្ឋាកយិកា និង ថ្មីៗនេះ នាងក៏ទើបតែបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកដឹកនាំសង្គម ធុរៈកិច្ច និងនយោបាយ មកពីមហាវិទ្យសាល័យណាវ៉ាត់តៈកាំសាំងគុម និង សកលវិទ្យល័យរ៉ាំងស៊ីតផងដែរ។
យ៉ាងណាមិញ ចំពោះការបាត់បង់ជីវិតតារាស្រីរូបនេះ វាពិតជាធ្វើឱ្យមានការសោកស្តាយខ្លាំងបំផុត សម្រាប់មហាជន ក៏ដូចជាក្រុមគ្រួសាររបស់នាងផ្ទាល់៕






0 comments:
Post a Comment