Thursday, March 17, 2022

ក្ដៅៗ! ក្រសួងចេញប្រកាសថ្លៃសាំងហើយ សាំងធម្មតាឡើង ៥០០ រៀល ម៉ាសូត ឡើងថ្លៃ ៨០០ រៀល

 

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ នេះ បានប្រកាសពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតា នៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៥៣០០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៥៣០០ រៀល ក្នុង ១ លីត្រ។

បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថា តម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ ឡើងថ្លៃជាងសប្ដាហ៍មុនចំនួន ៥០០ រៀល ដែលកាលពីសប្ដាហ៍មុន តម្លៃសាំងធម្មតាមានតម្លៃត្រឹមតែ ៤៨០០ រៀលប៉ុណ្ណោះ ក្នុងមួយលីត្រ ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ ឃើញថាឡើងថ្លៃជាងសប្ដាហ៍មុនចំនួន ៨០០ រៀលផងដែរ ដែលសប្ដាហ៍មុនប្រេងម៉ាស៊ូត គឺមានតម្លៃត្រឹមតែ ៤៥០០ រៀលប៉ុណ្ណោះ ក្នុង ១ លីត្រ ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖


0 comments:

Post a Comment