Wednesday, March 23, 2022

សល់ ៣ ថ្ងៃទៀតចូលរោងការ ទឹម រដ្ឋា ទម្លាយថាថ្ងៃមង្គលការចំថ្ងៃពិសេសមួយរបស់ខ្លួន និង គូស្នេហ៍

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ តារាសម្តែង ទឹម រដ្ឋា នឹងបានសម្រេចក្ដីស្រមៃដឹកដៃគូស្នេហ៍សំណប់ចិត្តចូលរោងការហើយ ក្រោយសាងចំណងស្នេហ៍ប្រមាណជិត ៦ ឆ្នាំកន្លងមកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលវេលាថ្ងៃពិសេសកាន់តែកៀកមកដល់ មហាជនតែងបានឃើញ កញ្ញា ទឹម រដ្ឋា ធ្វើការបង្ហោះរូបភាព ក៏ដូចជាសាររឭកថ្ងៃមង្គលរបស់នាងដល់មហាជន និង មិត្តអ្នកសិល្បៈ ភ្ជាប់ជាមួយនឹងអារម្មណ៍រំភើបចិត្ត ដែលជិតបានក្លាយជាកូនក្រមុំក្រោមរោងជ័យដែលបានរង់ចាំថ្ងៃដ៏ល្អនេះជាច្រើនឆ្នាំមកហើយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង នៅសល់តែ ៣ ថ្ងៃទៀតចូលរោងការ គេក៏បានឃើញតារាសម្ដែងស្រីរូបនេះ បង្ហោះសារបបួលអ្នកគាំទ្រជួយរាប់ថយក្រោយនៃថ្ងៃពិសេសរបស់នាងជិតឈានមកដល់នោះ ព្រមទាំងប្រាប់ឱ្យដឹងពីរឿងដ៏ពិសេសមួយទៀត ដែលថ្ងៃមង្គលរបស់នាង ក៏ចំថ្ងៃគម្រប់ខួបចំណងស្នេហ៍រយៈពេល ៦ ឆ្នាំរបស់នាង និង គូស្នេហ៍ផងដែរ។

សារនោះ ទឹម រដ្ឋា បានសរសេរថា ៖ «អរុណសួស្ដី! ពីអនាគតគូស្វាមីថ្មី Jovany Antonio Real Estate តោះរាប់ថ្ងៃទាំងអស់គ្នា ព្រោះនៅសល់តែបីថ្ងៃទៀតទេ 25/26/3/2022 ថ្ងៃមង្គលការក៏ត្រូវនឹងថ្ងៃគម្រប់ខួបទំនាក់ទំនងស្នេហាឆ្នាំទី 6 របស់យើងទាំងពីរផងដែរ #6thAnniversary»។

យ៉ាងណាមិញ ក្រឡេកទៅមហាជន ក៏កំពុងតែសម្ដែងនូវការរំភើបចិត្តជំនួស តារាស្រីរូបនេះ និង ធ្វើការសាទរ ក៏ដូចជាពាក្យពេចន៍ជូនពរនាងសម្រាប់ថ្ងៃសិរីមង្គលខាងមុខនេះផងដែរ៕



0 comments:

Post a Comment