Wednesday, March 23, 2022

ដោយក្ដីអាណិត! ឧកញ៉ា ខេមរៈសិរីមន្ត ប្រកាសស្វែងរកក្មេងប្រុសលក់លៀសថ្ងៃមុន​ ដើម្បីធ្វើរឿងមួយឱ្យ….

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏គួរឱ្យរំភើបចិត្ត ចំពោះមហាជន ក៏ដូចជាប្អូនប្រុសរុញរទេះលៀសហាលភ្លៀងកាលពីថ្ងៃមុន ដោយនៅថ្ងៃទី ២២ ​ខែមីនា ឆ្នាំ ២០២២ តាមរយៈផេកផ្លូវការ ឧកញ៉ា ខេមរៈ សេរីមន្ត បានប្រកាសរកដំណឹងពីប្អូនប្រុស ដើម្បីផ្ដល់ជំនួយ ដោយបានបញ្ជាក់ថា ៖ «មានបងប្អូនណាស្គាល់ផ្ទះ ឬ លេខទូរស័ព្ទប្អូនម្នាក់នេះទេ ខ្ញុំពេញចិត្តការតស៊ូរបស់គាត់ចង់ជួយគាត់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា ទាក់ទិនទៅនឹងរឿងប្អូនប្រុស កាលពីថ្ងៃទី ២២ ​ខែមីនា ឆ្នាំ ២០២២ កន្លងទៅ មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ សម្ដែងក្ដីរំជួលចិត្ត អាណិតក្មេងប្រុសលក់លៀសហាល ដែលបានអង្គុយដោយក្ដីអស់សង្ឃឹម ក្រោយភ្លៀងធ្លាក់ទទឹករទេះលៀសហាលអស់ គួរឱ្យអាណិតអាសូរបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក សកម្មភាពបែបនេះ ត្រូវបានមហាជនចែករំលែកបន្តព្រោងព្រាត ចេញពីគណនីឈ្មោះ Rax MP ក្នុងបណ្ដាញសង្គម Tiktok ដោយបានបង្ហាញពីសកម្មភាពក្មេងប្រុសអង្គុយក្បែរទេះលៀសហាល នៅបណ្ដោយផ្លូវលេខ ៣៣​០ កែងវិថីសហភាពអឺរ៉ុប យ៉ាងអស់សង្ឃឹម ក្រោយមិនទាន់បានលក់លៀសអស់ផង បែរមកត្រូវទឹកភ្លៀងទទឹកអស់ គួរឱ្យសោកស្ដាយជំនួស៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

0 comments:

Post a Comment