Thursday, March 24, 2022

ឈុតច្នៃពីក្រមាក្រោមថ្វីដៃបុរសម្នាក់ ធ្វើឱ្យ ពេជ្រ សោភា លេចធ្លោខ្លាំង ចាយពេលតែជាង ១០ ម៉ោងកាត់ដេរ (មានវីដេអូ)

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជននិយមតាមដានពីវិស័យ Fashion នៅក្នុងប្រទេសកម្ពុជា ប្រាកដជាបានស្គាល់មកហើយនូវអ្នកច្នៃម៉ូដដ៏ល្បីឈ្មោះមួយរូប គឺលោក យុន រតនៈ ដោយកន្លងមកលោកធ្លាប់បានបញ្ចេញស្នាដៃជាច្រើនក្នុងកម្មវិធី Fashion Show។ លើសពីនោះ កន្លងមកលោក យុន រតនៈ ក៏បានច្នៃម៉ូដសម្លៀកបំពាក់ដ៏លេចធ្លោជាច្រើនដល់សិល្បករ-ការិនីល្បីៗថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាថ្មីៗនេះ ម្ចាស់ហាង «Rottanak Shop» លោក យុន រតនៈ ក៏ត្រូវបានផ្ទុះការចាប់អារម្មណ៍ និង សរសើរពីស្នាដៃនៃការច្នៃម៉ូដដ៏ស្រស់ស្អាតជាថ្មីម្តងទៀតដល់កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង ពេជ្រ សោភា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈុតដែលបានច្នៃម៉ូដឡើងដោយក្រមាយ៉ាងស្រស់សោភានោះដែរ លោក យុន រតនៈ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនកំពុងតែធ្វើការចែករំលែកតៗគ្នា ព្រមទាំងសរសើរមិនដាច់ពីមាត់ពីការច្នៃប្រឌិតកាត់នូវក្រមាខ្មែរ ចេញជាម៉ូដបែប Fashion ទាន់សម័យ ស័ក្តិសមនឹងរូបសម្រស់ស្រស់ស្អាតរបស់អ្នកនាង ពេជ្រ សោភា។

លើសពីនោះ អ្នកនាង ពេជ្រ សោភា ក៏បានបញ្ជាក់ឱ្យដឹងថា ឈុតដែលច្នៃឡើងដោយលោក យុន រតនៈ យ៉ាងពិសេសសម្រាប់ខ្លួន គឺត្រូវបានកាត់ដេរដាច់យប់ តាំងពីម៉ោង ១ យប់ ដល់ម៉ោង ១១ ព្រឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Video Player
00:00
00:20
Video Player

0 comments:

Post a Comment