Thursday, March 10, 2022

អស់ការអត់ធ្មត់ ជំទាវ លីឈី ពន្លះបុគ្គលមួយចំនួនយ៉ាងចាស់ដៃ ក្រោយសម្រាលកូនបាន ១ សប្តាហ៍

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនអ្នកនិយមតាមដានជីវិតឯកជនរបស់អតីតតារាស្រី លោកជំទាវ លីឈី បានចូលរួមអបអរយ៉ាងខ្លាំង ក្រោយលោកជំទាវបានសម្រាលកូនប្រុសទី ២ ដោយសុវត្ថិភាព និង សុខភាពល្អ ជាតំណក់ឈាមរបស់ស្វាមី គឺលោក ឧកញ៉ា ប៊ុន រតនា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក្រោយពីបានសម្រាលកូនទី ២ ហើយ មហាជនក៏បានសង្កេតឃើញថា គ្រួសារតូចរបស់លោកជំទាវ លីឈី​ និង លោកឧកញ៉ា ប៊ុន រតនា កាន់តែទទួលបានសុភមង្គលខ្លាំង ស្របពេលសម្រាលកូនប្រុសទី ២ បានប្រមាណ ១ សប្តាហ៍ ក៏រៀបចំខួបកំណើតគម្រប់ ២ ឆ្នាំ របស់កូនស្រីច្បងនៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២២ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្វីដែលភ្ញាក់ផ្អើល ក្រោយសម្រាលកូនទី ២ បានត្រឹមតែ ១ សប្តាហ៍ ពោលគឺនៅសរសៃខ្ចីនៅឡើយ ស្រាប់តែអ្នកម៉ាក់ លីឈី បានចេញមកបង្ហោះសារពន្លះមិនសំចៃនៅលើគណនីហ្វេសប៊ុកថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ថ្ងៃនេះ! ខ្ញុំសូមផ្ដាំទៅបុគ្គលមួយចំនួន ដែលមានខ្លួន ឬ ដឹងខ្លួនមុនរើសយកទុកឱ្យហើយទៅ។ ធ្វើជាមនុស្ស កុំប៉ិនទើសគេពេក កុំបានតែសម្ដីនិយាយបូរបាច់ ធ្វើដូចខ្លួនឯងនឹងធ្វើបានល្អដូចដែរ និយាយទាំង ១០០ មុខនោះ (បានតែសម្ដែងៗ សាហាវជាងតារាទៀត) តែសាច់ការគ្មាន គ្មានការអនុវត្ដ គ្មានបានសមិទ្ធផលអីសូម្បីតែ ១% កុំប៉ិនខូចមាត់ពេក កុំប៉ិនខាងមើលងាយគេពេក កុំប៉ិនធ្វើល្អតែនៅខាងមុខភ្នែកគេ (រឬ មុខកាមេរ៉ា) ខ្ញុំចង់ប្រាប់ថាឆាកជីវិតមនុស្សយើង វាមិនដូចក្នុងរឿងភាគនោះទេ ត្រូវយល់! មនុស្សយើងមើលមិនឃើញការស្លាប់ទេ កុំសាងកម្មច្រើនពេក (កម្មពារមានពិត តាមមិនចាំបាច់ជាតិក្រោយទេ ) មនុស្សយើងបើល្អមែន ពូកែមែន មិនមែនចាំតែទើសគេ និយាយពីគេ ចាក់រុកគេ ចង់ដឹងរឿងគ្រួសារ (មិនដែលបើកភ្នែកមើលខ្លួន ឬក៏គ្រួសាររបស់ខ្លួនថាបានល្អជាងគេកម្រិតណានៅ) មនុស្សល្អពិត គេច្បាស់ជាមើលឃើញ ព្រោះគេមានភ្នែក មានការគិត មនុស្សសម័យនេះ គេឆ្លាតៗណាស់ ទាន់? ចុងក្រោយ ខ្ញុំចង់ប្រាប់ថា កុំប៉ះពាល់រឿងរបស់គ្រួសារខ្ញុំ។ តិចថាខ្ញុំមិនបានប្រាប់ លីឈី ឥលូវប្រែហើយ ប្រែដោយសារមនុស្សដូចអ្នកបង្រៀនខ្ញុំ ខ្ញុំនឹងធ្វើគ្រប់យ៉ាង ដើម្បីថែរក្សាក្រុមគ្រួសាររបស់ខ្ញុំ។ អ្នកឯងសាកគិតតិចមើលថា អ្នកឯងចេះស្រលាញ់គ្រួសាររបស់អ្នកឯង? ចុះខ្ញុំវិញ? គួរយល់ហើយ មិនបាច់ខ្ញុំប្រាប់ទេមែន! ទាន់ ? ប្រយ័ត្នខ្មាសគេ កុំថា លីឈី មិនប្រាប់មុន លើកនេះអូនលេងទ្រាំហើយ អូនលេងមែនទែនណា! ស្លូតពេក គេជាន់»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

0 comments:

Post a Comment