មួយរយៈក្រោយនេះ រឿងរ៉ាវរបស់តារាស្រី Tangmo បានក្លាយជាប្រធានបទយ៉ាងក្តៅគគុកក្នុងបណ្តាញសង្គម ព្រោះរហូតមកទល់ពេលនេះ ការបើកស៊ើបអង្កេតដើម្បីរកមូលហេតុ គឺហាក់នៅមិនទាន់មានចម្លើយនៅឡើយ។
យ៉ាងណាមិញ បើក្រឡេកទៅមើលខាងម្តាយរបស់តារាស្រី Tangmo វិញ មហាជនហាក់មានរឿងហួសចិត្តជាច្រើន ជាពិសេសគឺបញ្ហាលុយចំនួន ៣០ លានបាត និងយល់ព្រមលើកទោសដល់មនុស្សពីរនាក់ ដែលនៅលើទូកថ្ងៃកើតហេតុ។
មិនត្រឹមតែប៉ុណ្ណឹង ថ្មីៗនេះ ម្តាយ Tangmo បានសារភាពត្រង់ដោយឥតលាក់លៀមថា គាត់ជាមនុស្សខ្លាចខ្មោច សូម្បីតែខ្មោចអតីតស្វាមី និងកូនស្រីក៏គាត់ខ្លាចដែរ។
គាត់បាននិយាយថា៖ «មានពេលមួយ Bird បានពឹងឱ្យម៉ែនឹងទៅយកឥវ៉ាន់របស់ Tangmo ពីផ្ទះនាងរស់នៅ ហើយគាត់ក៏បានទៅជួយរកតាមការស្នើសុំ ដោយចូលទៅរកទាំងបន្ទប់អតីតស្វាមី និងកូនស្រី។ តែដោយសាមីខ្លួនទាំង ២ បានបាត់បង់ជីវិត ហើយរកអ្វីក៏មិនឃើញទាំង ២ បន្ទប់ ក៏សម្រេចចិត្តថាចេញមកវិញ ព្រោះខ្លាចខ្មោចណាស់។ ហើយបើសួរថាផ្ទះទំនេរ ឱ្យម៉ែទៅនៅទីនោះ ម៉ែមិននៅទេ ព្រោះម៉ែខ្លាច»៕








0 comments:
Post a Comment