Thursday, March 24, 2022

សែនសោកសង្រេងណាស់! ទើបឃើញផុសរុញរទេះរកជំនួយពីយប់ ព្រឹកឡើងយាយលាចាកចោលតាឱ្យនៅកម្សត់ម្នាក់

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ តាមរយៈផេកមួយឈ្មោះ បាត់ដំបង ផ្ទះខ្ញុំ បានបង្ហាញពីសកម្មភាពលោកតា លោកយាយចំណាស់មួយគូ ដែលមានលោកត រុញរទេះអ្នកជំងឺ មានដូនចាស់សម្រាន្តនៅលើនោះ អូសរទេះជុំវិញផ្សារណាត់បាត់ដំបង គ្រាន់បានជំនួយមើលថែលោកយាយ និង បន្តចិញ្ចឹមជីវិត គួរឱ្យអាណិតអាសូរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿងដ៏អកុសល្យ និង គួរឱ្យសោកសង្រេងបំផុត នៅព្រឹកថ្ងៃទី ២៤​ ខែមីនា ឆ្នាំ ២០២២ នេះ តាមរយៈប្រភពដដែលខាងលើ បានបញ្ជាក់ឱ្យបានដឹងថា លោកយាយដែលត្រូវបានលោកតារុញនោះ បានបាត់បងជីវិតបាត់ទៅហើយនៅថ្ងៃនេះ ដោយបានបញ្ជាក់ឱ្យបានដឹងថា ៖ «ប្រទះភ្នែកភ្លាមៗ លោកយាយ និង លោកតាដែលធ្លាប់ឃើញអង្គុយនៅលើស្ពាន ស ខេង (លោកតាលោកយាយអេតមីនផុសយប់មិញ) ឥឡូវលោកយាយ គាត់បានស្លាប់ហើយ ជាប់ហ្នឹងវត្តដំរីស។ បើចង់ជួយរំលែកទុក្ខពួកគាត់ អាចចូលជាបច្ច័យមកបានឥឡូវនេះ គាត់ក្រណាស់គួរឱ្យសង្វេគចិត្ត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈរឿងរ៉ាវដ៏សោកសង្រេងមួយនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាស៊ែរ និង ខំមិនសារចូលរួមរំលែកទុក្ខព្រោងព្រាត សម្ដែងនូវក្ដីសោកស្ដាយ ចំពោះគូរស្នេហ៍វ័យចំណាស់ខាងលើ ដែលលោកយាយបានលាចាកលោកទៅមុន បន្សល់នូវក្ដីអាលោះអាល័យដល់លោកតា រស់នៅរសាត់អណ្ដែតម្នាក់ឯង ទៅថ្ងៃខាងមុខ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment