Wednesday, March 23, 2022

ស្អាតកប់! យូរៗម្តងរាជិនីសម្រស់ ហ៊ិន ចាន់នីរ័ត្ន ស្លៀកឈុតវាលខ្នង ធ្វើឱ្យអ្នកគាំទ្ររំជួលបេះដូងព្រាត

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រពិធីការិនី ហ៊ិន ចាន់នីរ័ត្ន បានជ្រាបហើយថា នាងតែងឆក់បានចំណាប់អារម្មណ៍ និង ការសរសើរខ្លាំងពីមហាជនគ្រប់ស្រទាប់ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ រាងស្រឡូន សាច់សខ្ចីម៉ដ្ឋរលោង មុខមាត់ញញឹមស្រស់មានមន្តស្នេហ៍ តែងបង្ហាញភាពទាក់ទាញគ្រប់រូបភាពរបស់នាង ដោយពួកគេបានដាក់រហស្សនាមឱ្យនាងថា «រាជិនីសម្រស់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត អ្វីដែលគេតែងកត់សម្គាល់នោះកន្លងមក រាជិនីសម្រស់រូបនេះ តែងតែត្រូវមហាជនចាប់អារម្មណ៍ថា កញ្ញាជាតារាស្រីដែលនិយមស្លៀកពាក់សុភាពៗ ជិតៗ រំលេចភាពហាយសូរ មិនថាឡើងលើឆាកជាពិធីការិនី ឬ ចូលរួមកម្មវិធីនានានោះទេ ដោយកម្រនឹងបានឃើញកញ្ញាស្លៀកពាក់បែបសិចស៊ីបញ្ចេញសាច់សខ្ចីណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ ស្រាប់តែគេបានឃើញលើបណ្ដាញសង្គមរបស់ ពិធីការិនីរូបនេះ បញ្ចេញរូបភាពប៉ុន្មានសន្លឹកកំពុងតែឆក់ចំណាប់អារម្មណ៍មហាជនអ្នកគាំទ្រខ្លាំង ព្រោះយូរៗបានឃើញកញ្ញាស្លៀកពាក់ឈុតវាលខ្នងបញ្ចេញសាច់សរលោងម្ដង ថែមទាំងលេងស្ទីលទឹកមុខយ៉ាងជឿជាក់សិចស៊ីទាក់ភ្នែកខ្លាំងមែនទែន។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ មហាជនអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាពីរូបសម្រស់របស់កញ្ញា ក្នុងស្ទីលលេងខ្លួនថ្មីបែបសិចស៊ីយ៉ាងទាក់ទាញនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment