តារាចម្រៀង ករុណា ពេជ្រ បានធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីតារាប្រុសរូបនេះ បានបង្ហាញរូបថតកៀកកើយគ្នាយ៉ាងផ្អែមល្ហែមជាមួយតារាចម្រៀងរួមទ្រនំ លី អ៊ីវ៉ាធីណា ប្រៀបដូចជាគូស្នេហ៍មួយគូដែលស្រឡាញ់គ្នាយ៉ាងល្អូកល្អិនអ៊ីចឹង។
បង្ហាញរូបភាពឱបដៃឱបជើងថើបកៀកកើយគ្នាយ៉ាងស្អិតល្មួតមិនអស់ចិត្ត ករុណា ពេជ្រ ថែមទាំងលើកឡើងធ្វើឱ្យមហាជនងឿងឆ្ងល់កាន់តែខ្លាំងថា លោក និង តារាចម្រៀង លី អ៊ីវ៉ាធីណា កំពុងថត Pre-Wedding ជាមួយគ្នា។ ករុណា ពេជ្រ រៀបរាប់ថា ៖ «Pre-Wedding ជាមួយ ចេចេ ថតកាមេរ៉ា ចេចេ ស្អាតរហូតចង់ហោះ … ហោះហ្មង»។
យ៉ាងណាមិញ ទោះបីតារាច្រៀង ករុណា ពេជ្រ អះអាងថា លោក និង តារាចម្រៀង លី អ៊ីវ៉ាធីណា កំពុងថតរូបសម្រាប់ត្រៀមមុនរៀបការក៏ដោយ តែបើមើលតាមសម្លៀកបំពាក់ និង ការតុបតែងខ្លួនរបស់អ្នកទាំងពីរ ធ្វើឱ្យមហាជនយល់ថា ពួកគេកំពុងថតបទចម្រៀងសម្រាប់ត្រៀមពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខទៀត ព្រោះថាកន្លងមកអ្នកទាំងពីរមិនធ្លាប់លេចឮថាមានទំនាក់ទំនងស្នេហានឹងគ្នាទេ តែជាមិត្តល្អក្នុងវិស័យសិល្បៈក្រោមទ្រនំតែមួយច្រើនឆ្នាំ៕







0 comments:
Post a Comment