Tuesday, March 8, 2022

យល់យ៉ាងណាដែរ?? អាជ្ញាធរជាតិអប្សរា មិនគាំទ្រ​ការយកទង់ជាតិខ្មែរ មកច្នៃជាម៉ូដសម្លៀកបំពាក់ឡើយ

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គនាយករង និង ជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា ឯកឧត្ដម ឡុង កុសល នៅថ្ងៃ​ទី ០៧ ខែ​មីនា ឆ្នាំ ២០២២ បានមានប្រសាសន៍ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិ​ខ្មែរ មកច្នៃជាម៉ូដសម្លៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃ​ដល់​ទង់ជាតិ គឺ​ទង់ជាតិតែងតែ​ត្រូវបានបង្ហូតឡើងលើ ដោយអមជាមួយនូវការច្រៀង និង ភ្លេងជាតិ​ ​ពោលគឺទង់ជាតិ ​គឺ​ជានិមិត្តរូបជាតិ​​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ឯកឧត្តម បានមានប្រសាសន៍ ឱ្យដឹងទៀតថា​ ទង់ជាតិ​​ត្រូវបានគោរពដោយ​ស្មារតីស្នេហាជាតិ ស្រឡាញ់ទឹកដី ជាតិ​មាតុ​ភូមិ​​។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយស​សម្រាប់​វីរជន យុទ្ធជន យុទ្ធនារីដែល​បានពលីជីវិតនៅពេលបានចេញ​ច្បាំងការពារជាតិ ទឹកដី ឬ ទៅបំពេញ​បេសសកម្ម​មនុស្សធម៌​នៅក្រៅ គឺ​ជាតិ​តែងដឹង​គុណ និង​ យកទង់ជាតិ ទៅគ្រងពីលើ ដើម្បីសម្តែងការគោរព​ និង ដឹងគុណ។ ​​​​​ដូច្នេះ ការយករូបភាពទង់ជាតិ ​មកធ្វើជាសម្លៀកបំពាក់ គឺមិនសមរម្យទេ ព្រោះការ​យក​ទង់​ជា​តិ​ខ្មែរ ទៅ​ច្នៃ​ធ្វើជាម៉ូដសម្លៀកបំពាក់​ អាចជាការប្រមាថ ដូចជា​នៅពេលដែល​គេ​ស្លៀ​ក​ពាក់ គឺគេហាក់បីដូចជា បានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏​នៅពេលដែល​សម្លៀក​បំ​ពាក់​នោះ​ប្រឡាក់ អ្នកខ្លះ មិនបានយក​ទៅ​បោក​សម្អាតទេ បែរជាយក​ទៅ​ទុកចោល​ ជាដើម​។ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ អ្នកនាំពាក្យអាជ្ញាធរអប្សរាខាងលើ បានមានប្រសាសន៍ថា ​ប្រសិនបើចង់បង្ហាញ​ឱ្យឃើញពី​ទឹក​ចិត្ត​ស្រឡាញ់ជាតិ​ពិត​មែននោះ គឺ​នៅ​ពេល​​មកទស្សនាតំបន់អង្គរ ដែលជាសម្បត្តិវប្បធម៌ និង ​បេតិ​ក​ភណ្ឌ​របស់មនុស្ស​ជាតិ ​សូម​ជួយ​ចូល​រួមការពារបរិស្ថាន កុំបោះសំរាមចោល​នៅក្នុងរមណីយដ្ឋាន​អង្គរ​ ត្រូវ​ធ្វើ​ដំណើរថ្មើជើងចូលតំបន់អង្គរ ទៅតាមផ្លូវដែលបានរៀបចំជូន កុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភណ្ឌភាព កុំយកអាហារទៅ​ទទួលទាន​នៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញ​លក់ដី និង សង់សំណង់ខុសច្បាប់ នៅក្នុងតំបន់ការពារ ​និង គួរចតយានជំនិះនៅកន្លែង​ចំណ​ត ដើម្បីកុំឱ្យខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ ស្ទះផ្លូវ ជាដើម ដែលទង្វើទាំងនេះ ក៏នឹងនាំមកនូវមោទកភាព​ដល់ជាតិខ្មែរដែរ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment