Tuesday, March 8, 2022

មុនក្លាយជាអភិបាលខេត្តសៀមរាប លោក ទៀ សីហា ធ្លាប់ឆ្លងកាត់ការសិក្សា និង មានប្រវត្តិការងារគួរឱ្យសរសើរ

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប ដែលមានស្នាដៃអភិវឌ្ឍន៍ម្នាក់។ កំឡុងពេលដែលលោកគ្រប់គ្រងខេត្តសៀមរាប គេសង្កេតឃើញថា លោកទទួលបានការសាទរជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដោយលោកបានបញ្ចេញសមត្ថភាព និង ស្នាដៃ ចូលរួមអភិវឌ្ឍន៍ខេត្តសក្តានុពលទេសចរណ៍ ឱ្យកាន់តែលេចធ្លោ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក មុននឹងក្លាយជាអភិបាលខេត្តគំរូដូចសព្វថ្ងៃនេះ លោកធ្លាប់ឆ្លងកាត់ការសិក្សា និង មានប្រវត្តិការងារដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មានផ្ទាល់ខ្លួន

នាមត្រកូល ៖ ទៀ សីហា។

ថ្ងៃខែឆ្នាំកំណើត ៖ កើត​នៅ​ថ្ងៃទី ​៣១ ខែសីហា ឆ្នាំ​១៩៨០ នៅ​រាជធានី​ភ្នំពេញ។

ស្ថានភាពគ្រួសារ ៖ លោកជា​កូនប្រុស​ទី​ ២ របស់​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

កម្រិតវប្បធម៌

– កាលពីកុមារភាព លោកបានសិក្សា​នៅ​សាលាបឋមសិក្សា​ចតុមុខ ក្នុង​ខណ្ឌដូនពេញ រាជា​ធានី​ភ្នំពេញ​។​

– លុះ​​វ័យ​ជំទង់ ​ត្រូវ​ចូលរៀន​កម្រិត​មធ្យមសិក្សា លោកត្រូវបានឪពុកម្តាយ បញ្ជូន​ឱ្យ​ទៅ​សិក្សា​នៅ​សាលា Lycée Passy Saint-Honoré ប្រទេស​បារាំង​ ​រហូត​ប្រឡង​ចូល​មហាវិទ្យាល័យ​នៅ​ទីនោះ។

– លោកបានបញ្ចប់​បរិញ្ញាបត្រ ​ផ្នែក​ពាណិជ្ជកម្ម ពី​មហាវិទ្យាល័យ Passy Saint-Honoré នាទី​ក្រុងប៉ារីស ប្រទេស​បារាំង នៅឆ្នាំ ​២០០១​។ ក្នុង​ដំណាក់កាល​នោះ លោកបាន​ចូល​សិក្សា​រយៈពេល​ពេញ​មួយឆ្នាំ នៅ​សាលា​ទាហាន ឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជា​រាជបណ្ឌិត្យសភា​យោធា​របស់​ប្រទេស​បារាំង​។

ប្រវត្តិការងារ

​- ក្រោយ​បញ្ចប់​ការសិក្សា លោកបាន​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញ​ឆ្នាំ​ ២០០១ រួច​ចូល​បម្រើការ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។ ក្នុងពេល​នោះ ​លោកក៏ឆ្លៀតពេល ​បង្កើន​សមត្ថភាព​ផ្នែក​គ្រប់គ្រង នៅ​រាជបណ្ឌិត្យសភា​រដ្ឋបាល​ជាន់ខ្ពស់នា​ឆ្នាំ ​២០០៧-២០០៨​។​

​- នៅ​ឆ្នាំ​ ២០១០-២០១៣ ​ស្របពេល​វិវាទ​ដីធ្លីកំពុងតែ​កើតឡើង រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី ​នៅ​ទូទាំងប្រទេស ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ លោកក៏​ត្រូវបានចាត់តាំង​ ជា​ប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ខេត្តសៀមរាប ដែល​ក្នុង​ដំណាក់​កាលនោះ លោក​ត្រូវបានតែងតាំង​ជា​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប​ផងដែរ​។​

– លោក ទៀ សីហា ជា​នាយទាហានជាន់ខ្ពស់​ នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​ ០១៩៨៦៤ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ​១៣ ខែមេសា ឆ្នាំ ​២០១១ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ដោយ​ព្រះរាជក្រឹត្យចុះ​ថ្ងៃទី ​០៤ ខែមេសា ឆ្នាំ​២០១៤​។​

-លោកជាសមាជិក​គណៈកម្មាធិការ​កណ្តាល ​គណបក្ស​ប្រជាជន​កម្ពុជា។​ ​ក្រៅពី​បំពេញការងារ​ជា​នាយទាហានជាន់ខ្ពស់​ នៃ​កង​យោពល​ខេមរភូមិន្ទ និង​ការងារ​ផ្នែក​សង្គម​នៅតាម​បណ្ដា​មូលដ្ឋាន​នានា ជាមួយ​ក្រុមយុវជនរ​បស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក​ តែងតែ​អមដំណើរ​ក្នុង​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​របស់សម្ដេចពិជ័យសេនា ទៀ បាញ់៕


0 comments:

Post a Comment