Friday, March 4, 2022

អីយ៉ា! ក្រោយមានសេរីភាព ធ្លាយដំណឹងថា Paing នឹងចាប់ដៃ ប៉ូគីមផេង សុតធីតា ពញ្ញាក់អារម្មណ៍អ្នកគាំទ្រកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជននិយមតានដានខ្សែភាពយន្តរបស់ផលិតកម្ម LD ច្បាស់ជាបានជ្រាបមកហើយថា កាលពីអំឡុងឆ្នាំ ២០១៩ ក្រោយពីទទួលបានការគាំទ្រ និង ភាពជោគជ័យយ៉ាងខ្លាំងក្នុងការផលិតរឿង «The Clock» ហើយនោះ ខ្សែភាពយន្តនេះក៏បានដំណើរការផលិតនូវវគ្គ ២ បន្ថែមទៀត ដែលមានចំណងជើងថា «The Clock: Red Wall»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរឿង ថា «The Clock: Red Wall» នោះ ក៏មានចូលរួមសម្តែងជាតួឯកដោយ Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា និង តារាសម្តែងប្រុសដ៏ស្រស់សង្ហាភូមាគឺលោក Paing Takhon។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងបើក្រឡេកទៅមើលដំណើរការចាប់ផ្តើមនៃការថត មិនទាន់បានបញ្ចប់សព្វគ្រប់នៅឡើយនោះទេ ក៏ព្រោះការរីករាលដាលជំងឺកូវីដ-១៩ ហើយក្រោយមកតួឯកប្រុសក៏ត្រូវបានជាប់នឹងរឿងរ៉ាវចម្រូងចម្រាស់នៅឯប្រទេសភូមា រហូតត្រូវបានឃុំឃាំងខ្លួនកាលពីអំឡុងខែមេសា ឆ្នាំ ២០២១ កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណានៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ នេះ ពិតជាដំណឹងដ៏ល្អសម្រាប់មហាជនអ្នកគាំទ្រតារាសម្ដែង Paing Takhon ដោយលោកបានរដ្ឋាភិបាលប្រទេសភូមាសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងខាងលើនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមការងារនឹងលោកជាច្រើនក្នុងប្រទេសកម្ពុជា មានការរំភើបយ៉ាងខ្លាំងពីការមានសេរីភាពរបស់លោក Paing។ លើសពីនោះ ក្រឡេកទៅមើលអ្នករង់ចាំតាមដានទស្សនារឿង «The Clock: Red Wall» ឯនោះវិញ ក៏ហាក់កាន់តែអន្ទះសាដូចគ្នាដែរ ក៏ព្រោះតែមិនយូរនោះទេ ផលិតកម្ម LD ដែលមានលោក លៀក លីដា ជាចាងហ្វាង នឹងបន្តផលិតខ្សែភាពយន្តនេះ ដោយមានការចូលរួមពីសំណាក់ក្រុមការងារទាំងអស់ដូចដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត ស្នាដៃដំបូងនៃការចូលរួមសម្តែងពីតារាប្រុសភូមា Paing Takhon និង Miss Grand Cambodia 2021 ប៉ូគឹមថេង សុតធីតា នឹងមានភាពអស្ចារ្យយ៉ាងណាក្នុងខ្សែភាពយន្ត អ្នកគាំទ្រនឹងបានទស្សនាក្នុងពេលខាងមុខនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

0 comments:

Post a Comment