បើនិយាយពីរឿងរ៉ាវក្តីរបស់តារាស្រី Tangmo នៅពុំទាន់ស៊ើបដឹងការពិតនៅឡើយទេ បើទោះបីជានាងបានឃ្លាតឆ្ងាយទៅ ១ សប្តាហ៍ហើយក៏ដោយ។
យ៉ាងណាមិញ កន្លងទៅនេះខាងសមត្ថកិច្ចក៏បានឈ្លេចសួរចម្លើយពីមិត្តរួមទូកទាំង ៥ នាក់ ដែលនៅក្នុងហេតុការការស្លាប់របស់ Tangmo រួចរាល់ហើយដែរ យ៉ាងណាមិញចម្លើយសារភាពរបស់អ្នកទាំង ៥ នាក់ ហាក់ធ្វើឱ្យមហាជនសង្ស័យថាពួកគេនិយាយពិតទេ។
លើសពីនេះទៅទៀត ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធនោះ ក៏មានបុគ្គល ៣ នាក់ដែរ បានទៅក្រាបសំទោសដល់ម្តាយ Tangmo ដើម្បីសុំការអភ័យ តែមានតែពីរនាក់តែប៉ុណ្ណោះដែលទទួលបានការអភ័យ មានហាយសូរ Poh និង Bert ផងដែរ។
ដោយឡែក អ្វីដែលមហាជនកាន់តែភ្ញាក់ផ្អើលនោះ ខណៈពេលម្តាយរបស់ Tangmo បានផ្តល់បទសម្ភាសនៅក្នុងកម្មវិធីមួយ នៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២ នេះ ទាក់ទងទៅនឹងរឿងរ៉ាវបុគ្គលពាក់ព័ន្ធដែលលោកស្រីបានអភ័យទោសឱ្យ។ ក្នុងនោះលោកស្រីបាននិយាយថា ៖ «ក្នុងចំណោមបុគ្គលដែលជាប់ពាក់ព័ន្ធទាំងអស់ មានតែ Poh ទេ ដែលជាមនុស្សប្រុសសុភាពបំផុត ខលមកលោកស្រីរាល់ថ្ងៃ ព្រមទាំងឱ្យលោកស្រីគិតជាសំណងពីលោកទៀតផង។ លោកស្រីបានយកពី Poh ជាសាច់ប្រាក់ចំនួន ៣០ លានបាត ដែលស្មើនឹងជាង ៩០ ម៉ឺនដុល្លារ ព្រោះប្រសិនបើកូនលោកស្រីនៅរស់ អាចរកលុយបានច្រើនជាងនឹងទៅទៀត»។
ជាមួយគ្នានោះ លោកស្រីក៏បន្ថែមទៀតថា ពេលនេះលោកស្រីអន់ចិត្តនឹង Anna និង Hippo តាំងពីថ្ងៃកើតហេតុ ហើយពេលនេះទៀតមកខលចង់ឱ្យដូរទីកន្លែងរៀបចំពិធីបុណ្យសពកូនស្រីទៀត៕
ប្រភព៖ Thairath








0 comments:
Post a Comment