Wednesday, March 9, 2022

ព្រោះក្តីគោរពស្រឡាញ់ Rainnie ទៅដល់ទន្លេចៅផាយ៉ា ដើម្បីជូនបាច់ផ្កាឧទ្ទិសដល់ Tangmo

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជារយៈពេលច្រើនថ្ងៃទៅហើយ នៃការស្លាប់របស់តារាសម្តែងថៃ Tangmo តែវានៅតែជារឿងមួយបានច្របាច់មួលអារម្មណ៍ និង បេះដូងមហាជនឱ្យអួលណែនពោរពេញដោយការស្រណោះសោកស្តាយមិនតិចទេ គឺពិតជាមិនគួរឱ្យជឿឡើយ ថានាងបានមកបាត់បង់ជីវិតត្រឹមមួយប៉ប្រិចភ្នែកបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីការស្លាប់ និង រកឃើញសពហើយនោះ តាមព័ត៌មានស្រុកថៃបានឱ្យដឹងថា មានអ្នកគាំទ្ររបស់ Tangmo ជាច្រើន បាននាំគ្នាយកបាច់ផ្កាផ្សេងៗទៅដាក់នៅមាត់ទន្លេចៅផាយ៉ាទាំងនឹកអាឡោះអាល័យ ក្នុងន័យរំឭកដល់តារាក្នុងដួងចិត្ត និង ជូនដំណើរនាងឱ្យទៅកាន់សុគតិភពកន្លែងស្ងប់សុខផងដែរ។ ក្នុងនោះ គេក៏បានសង្កេតឃើញមានអ្នកគាំទ្រជនជាតិខ្មែរ ដែលរស់នៅឯប្រទេសថៃមួយចំនួនក៏បានទៅដល់ទីនោះដូចគ្នា ដើម្បីដាក់បាច់ផ្កាឧទ្ទិសកុសលដល់តារាស្រីរូបនេះដូចគ្នាដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ បើក្រឡេកទៅមើលពិធីករ Rainnie ឯនោះវិញ លោកក៏បានចំណាយពេលវេលារបស់ខ្លួន ស្របពេលលោកធ្វើដំណើរទៅកាន់ប្រទេសថៃ ដោយយកបាច់ផ្កាទៅដាក់នៅទន្លេចៅផាយ៉ា ជូនដល់តារាសម្តែងស្រី Tangmo ដូចគ្នាដែរ ដោយលោកបានបញ្ជាក់ថា ដោយក្តីគោរពស្រឡាញ់ដល់តារាស្រីថៃរូបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពនៃទិដ្ឋភាពទីកន្លែងដាក់បាច់ផ្កាឧទ្ទិសដល់តារាស្រីថៃ Tangmo លោក Rainnie បានរៀបរាប់ថា៖ «គោរពនិងស្រលាញ់គាត់ melon ជាមនុស្សម្នាក់ ដែលប្រឹងធ្វើការដើម្បីឪពុក។ ជាពិសេស ជាមនុស្សដែលជួបវិបត្តិច្រើន ប៉ុន្តែអាចឈរនៅទីនេះដើម្បី Fans ជានិច្ច។ មកទីនេះ ជាការលាចុងក្រោយរបស់ខ្ញុំក៏ដូចជា followers ខ្ញុំជាច្រើនដែលបានសំណូមពរ។ ពេលមកដល់ទីនេះ ពិតជាមានអារម្មណ៍ថារំភើបជាមួយនឹងក្តីស្រឡាញ់របស់ជនជាតិថៃ ដែលបានផ្ដល់ និង គោរពដល់»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment