តារាកម្សាន្ត៖ នារសៀលថ្ងៃអង្គារ៍ ទី៨ ខែមីនា ឆ្នាំ២០២២នេះ មហាជន និងជាពិសេសអ្នកដែលនិយមតាមដានព័ត៌មានអំពីម.រ.ណភាពរបស់តារាស្រីថៃ Tangmo Nida បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញលោកតំណាងរាស្រ្តមួយរូប យកកន្សែងមកជូតទឺកភ្នែក កំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីដំណើររឿងរបស់Tengmo។
ជាក់ស្តែងនៅក្នុងបទសម្ភាសន៍នោះ លោក Chakphong Chuenduang ប្រធានស្តីទីគណបក្ស Thai Chana និងសមាជិកបានមកដល់ស្ថានីយ៍ប៉ូលីសខេត្ត Nonthaburi ដើម្បីប្រគល់ឯកសារលើកទឹកចិត្តដល់ប៉ូលីស នៅក្នុងការស៊ើបអង្កេតករណីTangmo ព្រមទាំងបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននោះ ដោយនៅក្នុងនោះលោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖
“ខ្ញុំជាមិត្តស្និទ្ធស្នាលជាមួយឪពុករបស់Tangmo មុនពេលឪពុកនាងស្លាប់គាត់បានផ្តាំខ្ញុំថាសុំឱ្យខ្ញុំជួយមើលថែTangmoផង។ខ្ញុំចង់ឲ្យករណីរបស់ក្មួយTangmo Nida ត្រូវបានគេស្វែងរកនិងស៊ើបអង្គេតដោយយុត្តិធម៌»(និយាយដោយទីកភ្នែក)
សូមបញ្ជាក់ផងដែរថា សា.ក.ស.ពរបស់តារាស្រីថៃ Tangmo Nida ត្រូវបានគេប្រទះឃើញដំបូងកាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២កន្លងទៅ ដោយគិតមកត្រឹមថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ គឺមានរយ:ពេល១២ថ្ងៃហើយ៕
ប្រភព៖ ทีวีพูล TVPool









0 comments:
Post a Comment